1
ចោទិយកថា 10:12-13
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ សេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ទារចង់បានពីឯង នោះគឺឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង នឹងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យស្រឡាញ់ទ្រង់ ព្រមទាំងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង ហើយឲ្យបានកាន់តាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា នឹងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង
ប្រៀបធៀប
រុករក ចោទិយកថា 10:12-13
2
ចោទិយកថា 10:17
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គឺជាព្រះដ៏ធំដែលមានព្រះចេស្តា ហើយក៏គួរស្ញែងខ្លាច ទ្រង់មិនដែលយោគយល់ខាងអ្នកណាសោះ ក៏មិនទទួលសំណូកផង
រុករក ចោទិយកថា 10:17
3
ចោទិយកថា 10:16
ដូច្នេះចូរឯងរាល់គ្នាកាត់ស្បែកចិត្តចេញ ហើយកុំឲ្យនៅក្បាលរឹងទៀតឡើយ
រុករក ចោទិយកថា 10:16
4
ចោទិយកថា 10:18
ទ្រង់សំរេចសេចក្ដីសុចរិតដល់ពួកកំព្រា នឹងពួកមេម៉ាយ ក៏ស្រឡាញ់អ្នកប្រទេសក្រៅ ទាំងប្រទានឲ្យមានអាហារ នឹងសំលៀកបំពាក់ផង
រុករក ចោទិយកថា 10:18
5
ចោទិយកថា 10:21
ទ្រង់ជាទំនុកសរសើរ ហើយជាព្រះនៃឯង ទ្រង់បានធ្វើអស់ទាំងការដ៏ធំគួរស្ញែងខ្លាចនេះឲ្យឯង ជាការដែលភ្នែកឯងបានឃើញហើយ
រុករក ចោទិយកថា 10:21
6
ចោទិយកថា 10:20
ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងនៅជាប់នឹងទ្រង់ ហើយស្បថដោយនូវព្រះនាមទ្រង់ដែរ
រុករក ចោទិយកថា 10:20
7
ចោទិយកថា 10:14
មើល ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ នឹងផែនដី ព្រមទាំងរបស់សព្វសារពើ ដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ផងព្រះយេហូវ៉ាជាព្រះនៃឯង
រុករក ចោទិយកថា 10:14
8
ចោទិយកថា 10:19
ដូច្នេះចូរឲ្យឯងរាល់គ្នាស្រឡាញ់អ្នកប្រទេសក្រៅចុះ ដ្បិតឯងរាល់គ្នាក៏ជាពួកអ្នកប្រទេសក្រៅ ពីកាលនៅស្រុកអេស៊ីព្ទដែរ
រុករក ចោទិយកថា 10:19
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ