ត្រូវឲ្យបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេយកប្រេងអូលីវសុទ្ធ ដែលធ្វើយ៉ាងសំរាំង សំរាប់នឹងដុតនៅចង្កៀងជាអចិន្ត្រៃយ៍ ឯចង្កៀងនោះ ត្រូវឲ្យអើរ៉ុន នឹងកូនលោកថែឲ្យឆេះនៅចំពោះព្រះយេហូវ៉ា ចាប់តាំងពីល្ងាចដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំត្រង់មុខទីបន្ទាល់ នេះជាច្បាប់សំរាប់អស់កល្បជានិច្ច ដល់ពូជដំណនៃពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។