1
លោកុប្បត្តិ 32:28
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រួចអ្នកនោះប្រាប់ថា ឈ្មោះឯងមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ពីព្រោះឯងមានអំណាចចំពោះព្រះហើយនឹងមនុស្ស ក៏បានឈ្នះផង
ប្រៀបធៀប
រុករក លោកុប្បត្តិ 32:28
2
លោកុប្បត្តិ 32:26
អ្នកនោះនិយាយថា ចូរលែងឲ្យអញទៅ ដ្បិតភ្លឺហើយ តែគាត់ឆ្លើយថា ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន
រុករក លោកុប្បត្តិ 32:26
3
លោកុប្បត្តិ 32:24
ដូច្នេះ យ៉ាកុបនៅតែម្នាក់ឯង ហើយមានម្នាក់មកចំបាប់នឹងគាត់រហូតដល់ភ្លឺ
រុករក លោកុប្បត្តិ 32:24
4
លោកុប្បត្តិ 32:30
យ៉ាកុបគាត់ហៅកន្លែងនោះថា ព្នីអែល ដ្បិតគាត់នឹកថា អញបានឃើញព្រះនៅប្រទល់មុខ ហើយជីវិតអញបានគង់វង្សនៅ
រុករក លោកុប្បត្តិ 32:30
5
លោកុប្បត្តិ 32:25
កាលអ្នកនោះឃើញថាមិនឈ្នះគាត់ទេ នោះក៏ពាល់ត្រង់សន្លាក់ត្រគាកគាត់ ហើយសន្លាក់ត្រគាកក៏ថ្លស់ក្នុងខណដែលកំពុងតែចំបាប់គ្នានោះ
រុករក លោកុប្បត្តិ 32:25
6
លោកុប្បត្តិ 32:27
អ្នកនោះសួរគាត់ថា ឯងឈ្មោះអី គាត់ឆ្លើយថា ខ្ញុំឈ្មោះយ៉ាកុប
រុករក លោកុប្បត្តិ 32:27
7
លោកុប្បត្តិ 32:29
យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ
រុករក លោកុប្បត្តិ 32:29
8
លោកុប្បត្តិ 32:10
ទូលបង្គំមិនគួរឲ្យបានអស់ទាំងសេចក្ដីសប្បុរស នឹងអស់ទាំងសេចក្ដីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះ មានតែដំបង១ប៉ុណ្ណោះ តែឥឡូវនេះ ទូលបង្គំបានកើតជា២ពួកហើយ
រុករក លោកុប្បត្តិ 32:10
9
លោកុប្បត្តិ 32:32
ហេតុនោះបានជាពួកកូនចៅអ៊ីស្រាអែល គេមិនដែលស៊ីសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក ដរាបដល់សព្វថ្ងៃនេះ ពីព្រោះទ្រង់បានពាល់សាច់ត្រង់សន្លាក់ត្រគាករបស់យ៉ាកុប។
រុករក លោកុប្បត្តិ 32:32
10
លោកុប្បត្តិ 32:9
យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូលនឹងទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹងប្រោសសេចក្ដីល្អដល់ឯង
រុករក លោកុប្បត្តិ 32:9
11
លោកុប្បត្តិ 32:11
សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយទាំងកូនផង
រុករក លោកុប្បត្តិ 32:11
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ