1
យ៉ះយ៉ា 12:26
អាល់គីតាប
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ប្រៀបធៀប
រុករក យ៉ះយ៉ា 12:26
2
យ៉ះយ៉ា 12:25
អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។
រុករក យ៉ះយ៉ា 12:25
3
យ៉ះយ៉ា 12:24
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដី ហើយបើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។
រុករក យ៉ះយ៉ា 12:24
4
យ៉ះយ៉ា 12:46
ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។
រុករក យ៉ះយ៉ា 12:46
5
យ៉ះយ៉ា 12:47
បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះ ដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។
រុករក យ៉ះយ៉ា 12:47
6
យ៉ះយ៉ា 12:3
នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបជើងអ៊ីសា រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។
រុករក យ៉ះយ៉ា 12:3
7
យ៉ះយ៉ា 12:13
គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលអ៊ីសាទាំងស្រែកថា៖ «ជយោ! សូមអុលឡោះប្រទានពរដល់គាត់ ដែលមក ក្នុងនាមអុលឡោះជាអម្ចាស់ គឺស្តេចរបស់ជនជាតិអ៊ីស្រអែល!»
រុករក យ៉ះយ៉ា 12:13
8
យ៉ះយ៉ា 12:23
អ៊ីសាឆ្លើយទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។
រុករក យ៉ះយ៉ា 12:23
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ