ខគម្ពីរពេញនិយមពី យ៉ះយ៉ា 21

លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ អ៊ីសា​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ អ៊ីសា​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ ពេត្រុស​ឆ្លើយ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា​ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ អ៊ីសា​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ ពេត្រុស​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​អ៊ីសា​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ឆ្លើយ​តប​ទៅ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ះយ៉ា 21