អ៊ីសាមានប្រសាសន៍ថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមែន គឺអាល់ម៉ាហ្សៀសត្រូវរងទុក្ខលំបាក ហើយរស់ឡើងវិញនៅថ្ងៃទីបី។ អ្នករាល់គ្នាត្រូវប្រកាស ក្នុងនាមខ្ញុំ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។