ស្ដ្រីនោះមកក្រាបដល់ជើងអ៊ីសា ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងជម្រាបអ៊ីសានៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់អ៊ីសា ហើយនាងបានជាពីជំងឺភ្លាម។ អ៊ីសាប្រាប់ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។