ខគម្ពីរពេញនិយមពី លូកា 7

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ហ៊ាន​មក​ជួប​លោក​ម្ចាស់​ផ្ទាល់។ សូម​លោក​ម្ចាស់​មេត្ដា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ដែរ។ បើ​ខ្ញុំ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ​គេ​នឹង​ធ្វើ​តាម»។ កាល​អ៊ីសា​ស្តាប់​ពាក្យ​ទាំង​នេះ​ហើយ អ៊ីសា​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ អ៊ីសា​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រ‌អែល​ក៏​គ្មាន​ផង»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 7