ហេតុនេះហើយបានជាខ្ញុំមិនហ៊ានមកជួបលោកម្ចាស់ផ្ទាល់។ សូមលោកម្ចាស់មេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។ ខ្ញុំជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំដែរ។ បើខ្ញុំបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយគេនឹងធ្វើតាម»។ កាលអ៊ីសាស្តាប់ពាក្យទាំងនេះហើយ អ៊ីសាស្ងើចសរសើរនាយទាហាននោះណាស់។ អ៊ីសាងាកទៅរកបណ្ដាជនដែលដើរតាមគាត់ ហើយមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រអែលក៏គ្មានផង»។
អាន លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:7-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ