ត្រូវបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវសុទ្ធដែលល្អបំផុត សម្រាប់ដុតឲ្យចង្កៀងភ្លឺជាអចិន្ត្រៃយ៍។ ចង្កៀងនោះ ត្រូវឲ្យអើរ៉ុន និងកូនរបស់គាត់មើលថែឲ្យឆេះជានិច្ចនៅចំពោះព្រះយេហូវ៉ា តាំងពីល្ងាចរហូតដល់ព្រឹក នៅខាងក្រៅវាំងននក្នុងត្រសាលជំនុំ ត្រង់មុខហិបនៃសេចក្ដីសញ្ញា ។ នេះជាច្បាប់អស់កល្បជានិច្ច ដែលកូនចៅអ៊ីស្រាអែលត្រូវកាន់តាម គ្រប់ជំនាន់តរៀងទៅ។