ខគម្ពីរពេញនិយមពី អែសរ៉ា 1

«ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ​របស់​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ក្នុង​ស្រុក​យូដា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចុះ ព្រះ‌អង្គ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម។