ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ គឺលោកហ្នឹងហើយដែលគ្រប់គ្រងលើជនជាតិរបស់យើង ហើយប្រជារាស្ត្ររបស់យើងទាំងអស់នឹងធ្វើតាមបញ្ជារបស់លោក។ មានតែបល្ល័ង្ករាជ្យប៉ុណ្ណោះដែលធ្វើឲ្យយើងធំជាងលោក»។