គឺអ្នកណាដែលដើរដោយសុចរិត
ហើយពោលសេចក្ដីទៀងត្រង់
ជាអ្នកដែលស្អប់កម្រៃដែលបានមកដោយសង្កត់សង្កិន
ហើយរាដៃមិនព្រមទទួលសំណូក
ក៏ចុកត្រចៀកមិនស្តាប់រឿងពីការកម្ចាយឈាម
ហើយដែលធ្មេចភ្នែកមិនព្រមមើលការអាក្រក់ផង។
អ្នកនោះនឹងបាននៅក្នុងទីខ្ពស់
ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន
ឯអាហារនឹងបានប្រទានមកអ្នកនោះ
ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។