តើមិនមែនជាការតមអត់យ៉ាងនេះវិញ
ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់
ដែលអ្នកដាក់គេដោយអំពើអាក្រក់
ឲ្យស្រាយចំណងដែលអ្នកបានចងគេ
ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន
បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន
ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ?
ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់
តើអ្នកមិនឲ្យបិទបាំងទេឬ?
ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?