ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ
ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ
នៅគ្រាលំបាកអើយ
ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ
ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា
បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក
គឺជាសេចក្ដីអសារឥតការ
និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។