ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ត្រូវបណ្ដាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស
ហើយយកសាច់ឈាមជាដៃរបស់ខ្លួន
ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះ
នៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់
នឹងមិនឃើញទេ
គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន
ជាដីប្រៃឥតមានអ្នកណានៅ។