ប៉ុន្តែ ព្រះយេហូវ៉ាគង់ជាមួយទូលបង្គំ
ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច
ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ
គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ
គេនឹងត្រូវខ្មាសជាទីបំផុត
ព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន
គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច
ឥតភ្លេចបានឡើយ។