លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅអ្នករាល់គ្នាសួរឪពុកថា "តើថ្មទាំងនេះមានន័យដូចម្តេច?" អ្នករាល់គ្នាត្រូវប្រាប់កូនចៅឲ្យដឹងថា "ពួកអ៊ីស្រាអែលបានដើរឆ្លងទន្លេយ័រដាន់នេះលើដីស្ងួត"។ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួតនៅមុខអ្នករាល់គ្នា រហូតទាល់តែអ្នករាល់គ្នាបានឆ្លងផុត ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នក បានធ្វើឲ្យសមុទ្រក្រហម រីងស្ងួតនៅមុខយើង រហូតទាល់តែយើងបានឆ្លងផុតដែរ