កូនអើយ បើឯងទទួលពាក្យយើង
ហើយប្រមូលពាក្យបណ្ដាំរបស់យើង
ទុកនៅជាប់នឹងឯង
ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា
ហើយផ្ចង់ចិត្តឲ្យបានយោបល់
អើ បើឯងស្រែកហៅរកតម្រិះ
ព្រមទាំងបន្លឺសំឡេងឡើង សូមឲ្យបានយោបល់
បើឯងខំរកដូចជារកប្រាក់
ហើយស្វែងរកដូចជារកកំណប់ទ្រព្យ
នោះឯងនឹងបានយល់សេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ា
ហើយប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ។