ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង
ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង
គឺពួកអ្នកដែលធ្វើទុក្ខយើង
គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ
គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន
ឲ្យយើងស្តាប់ផង!»
៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា
នៅក្នុងប្រទេសដទៃដូចម្តេចកើត?