ទំនុកតម្កើង 137
137
ការសោយសោកនឹងមហន្តរាយនៃក្រុងយេរូសាឡិម
1យើងបានអង្គុយចុះ នៅមាត់ទន្លេស្រុកបាប៊ីឡូន
យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន។
2នៅទីនោះ យើងបានព្យួរស៊ុងរបស់យើង
នៅដើមចាក
3ដ្បិតនៅទីនោះ ពួកអ្នកដែលនាំយើង
ទៅជាឈ្លើយ បានសុំឲ្យយើងច្រៀង
គឺពួកអ្នកដែលធ្វើទុក្ខយើង
គេបានសុំឲ្យយើងលេង ឲ្យគេបានអរសប្បាយ
គេពោលថា «ចូរច្រៀងបទមួយរបស់ក្រុងស៊ីយ៉ូន
ឲ្យយើងស្តាប់ផង!»
4៙ តើឲ្យយើងច្រៀងបទរបស់ព្រះយេហូវ៉ា
នៅក្នុងប្រទេសដទៃដូចម្តេចកើត?
5ឱក្រុងយេរូសាឡិមអើយ ប្រសិនបើខ្ញុំភ្លេចអ្នក
សូមឲ្យដៃស្តាំរបស់ខ្ញុំភ្លេចជំនាញរបស់វាទៅចុះ!
6ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ
ប្រសិនបើខ្ញុំមិនដាក់ក្រុងយេរូសាឡិម
ឲ្យខ្ពស់លើសជាងអំណរដ៏ខ្ពស់បំផុតរបស់ខ្ញុំទេ
នោះសូមឲ្យអណ្ដាតខ្ញុំ
ស្អិតជាប់នឹងក្រអូមមាត់ខ្ញុំទៅចុះ!
7៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម
នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ
គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ
រំលំវាឲ្យដល់គ្រឹះទៅ!»
8ឱកូនស្រីក្រុងបាប៊ីឡូនអើយ
ឯងនឹងត្រូវវិនាសមិនខាន
មានពរហើយ អ្នកណាដែលសងដល់ឯង
តាមអំពើដែលឯងបានប្រព្រឹត្តចំពោះយើង!
9មានពរហើយ អ្នកណាដែលនឹងចាប់កូនតូច
របស់ឯង ទៅបោកនឹងថ្ម!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 137: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies