ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវរកព្រះអង្គ
សូមប្រញាប់យាងមករកទូលបង្គំ
ពេលទូលបង្គំអំពាវនាវរកព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្តាប់សំឡេងទូលបង្គំផង!
សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ
បានដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ
ហើយការលើកដៃប្រណម្យរបស់ទូលបង្គំ
បានដូចជាយញ្ញបូជានៅពេលល្ងាច!