លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖
«បពិត្រព្រះរាជាអេសា
ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន
ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ!
ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា
កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។
ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ
នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។
ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ
នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។