លោកពោលថា៖
«សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់
អស់កល្បជាអង្វែងតរៀងទៅ!
ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ
និងព្រះចេស្ដា
ព្រះអង្គធ្វើឲ្យពេលវេលា
និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា
ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក
ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ
ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗ
ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង
ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត
ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។