1
លោកុប្បត្តិ 25:23
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «នៅក្នុងផ្ទៃនាងមានប្រជាជាតិពីរ សាសន៍ពីរខុសគ្នានឹងកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត កូនច្បងនឹងធ្វើជារណបរបស់កូនប្អូន»។
ប្រៀបធៀប
រុករក លោកុប្បត្តិ 25:23
2
លោកុប្បត្តិ 25:30
លោកអេសាវពោលទៅកាន់លោកយ៉ាកុបថា៖ «បងសុំសម្លក្រហមនោះញ៉ាំបន្តិចមក បងអស់កម្លាំងណាស់» (ហេតុនេះហើយបានជាគេហៅគាត់ថា “អេដុម” មានន័យថា មនុស្សពណ៌ក្រហម)។
រុករក លោកុប្បត្តិ 25:30
3
លោកុប្បត្តិ 25:21
លោកអ៊ីសាកបានទូលអង្វរ សូមព្រះអម្ចាស់ប្រោសប្រណីភរិយារបស់លោក ដ្បិតនាងជាស្ត្រីអារ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់លោក ហើយលោកស្រីរេបិកាក៏មានផ្ទៃពោះ។
រុករក លោកុប្បត្តិ 25:21
4
លោកុប្បត្តិ 25:32-33
លោកអេសាវតបថា៖ «បងដាច់ពោះស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?»។ លោកយ៉ាកុបពោលថា៖ «ដូច្នេះ ចូរស្បថឲ្យខ្ញុំសិន»។ លោកអេសាវក៏ស្បថលក់សិទ្ធិជាកូនច្បងឲ្យលោកយ៉ាកុប។
រុករក លោកុប្បត្តិ 25:32-33
5
លោកុប្បត្តិ 25:26
បន្ទាប់មកទៀត កូនប្អូនក៏កើតមកទាំងតោងកែងជើងរបស់អេសាវជាប់។ គេដាក់ឈ្មោះថា “យ៉ាកុប”។ នៅពេលកូនទាំងពីរកើតមកនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
រុករក លោកុប្បត្តិ 25:26
6
លោកុប្បត្តិ 25:28
លោកអ៊ីសាកស្រឡាញ់អេសាវជាង ព្រោះគាត់ចូលចិត្តពិសាសាច់សត្វដែលគេបរបាញ់។ រីឯលោកស្រីរេបិកាវិញ គាត់ស្រឡាញ់យ៉ាកុប។
រុករក លោកុប្បត្តិ 25:28
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ