មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត
និងអ្នកនិយាយការពិត
ទើបអាចនៅក្បែរបាន
គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ
អ្នកមិនព្រមទទួលសំណូក
អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ
គេបបួលទៅប្រហារជីវិតអ្នកដទៃ
អ្នកមិនចង់ឃើញអំពើអាក្រក់។
មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ
គេនឹងមានថ្មដាដ៏រឹងមាំជាជម្រក
គេនឹងមានអាហារ មានទឹកគ្រប់គ្រាន់
ឥតខ្វះអ្វីឡើយ។