ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់
សណ្ឋិតលើខ្ញុំ
ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់
ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត
ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា
ពួកគេនឹងរួចខ្លួន
ហើយប្រាប់អ្នកជាប់ឃុំឃាំងថា
ពួកគេនឹងមានសេរីភាព
ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្តែង
ព្រះហឫទ័យមេត្តាករុណា
និងពីថ្ងៃកំណត់ដែលព្រះរបស់យើង
ដាក់ទោសមនុស្សអាក្រក់
ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ
ទទួលមកុដនៅលើក្បាលជំនួសផេះ
ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ
ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ
ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ
ជំនួសខោអាវដាច់ដាច។
ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម
ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត
ជាសួនឧទ្យានរបស់ព្រះអម្ចាស់
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។