ពាក្យដែលលោកមានប្រសាសន៍
បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ
លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់
អាចឈរមាំមួនឡើងវិញដែរ។
ឥឡូវនេះ ដល់វេនលោក
លោកបែរជាបាក់ទឹកចិត្ត
ពេលហេតុការណ៍នេះកើតមានដល់លោក
លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
លោកគោរពកោតខ្លាចព្រះជាម្ចាស់
ហើយរស់នៅដោយទៀងត្រង់
ដូច្នេះ ចូរមានសង្ឃឹម
និងផ្ញើជីវិតលើព្រះអង្គចុះ។