ហេតុនេះ អ្នកដែលត្រូវព្រះជាម្ចាស់ស្ដីប្រដៅ
ពិតជាមានសុភមង្គលមិនខាន។
មិនត្រូវមាក់ងាយការស្ដីបន្ទោសរបស់ព្រះ
ដែលប្រកបដោយឫទ្ធានុភាពឡើយ។
ព្រះជាម្ចាស់ធ្វើឲ្យឈឺចាប់
តែព្រះអង្គនឹងព្យាបាលឡើងវិញ
ព្រះអង្គធ្វើឲ្យរបួស
តែព្រះអង្គនឹងព្យាបាលមុខរបួសនេះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។