1
សុភាសិត 15:1
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចម្លើយទន់ភ្លន់រមែងបន្ថយកំហឹង រីឯសម្ដីគំរោះគំរើយតែងតែធ្វើឲ្យច្រឡោតខឹង។
ប្រៀបធៀប
រុករក សុភាសិត 15:1
2
សុភាសិត 15:33
ការគោរពកោតខ្លាចព្រះអម្ចាស់តែងតែអប់រំខ្លួនឲ្យមានប្រាជ្ញា មុននឹងទទួលសិរីរុងរឿង តោងដាក់ខ្លួនជាមុនសិន។
រុករក សុភាសិត 15:33
3
សុភាសិត 15:4
ពាក្យលើកទឹកចិត្តប្រៀបដូចជាដើមឈើផ្ដល់ជីវិត រីឯសម្ដីទ្រគោះបោះបោកនាំឲ្យធ្លាក់ទឹកចិត្ត។
រុករក សុភាសិត 15:4
4
សុភាសិត 15:22
ខ្វះការពិគ្រោះគ្នា គម្រោងការតែងតែបរាជ័យ មានទីប្រឹក្សាច្រើន គម្រោងការតែងតែសម្រេច។
រុករក សុភាសិត 15:22
5
សុភាសិត 15:13
ចិត្តសប្បាយធ្វើឲ្យទឹកមុខរីករាយ រីឯចិត្តព្រួយធ្វើឲ្យទឹកមុខស្រងូតស្រងាត់។
រុករក សុភាសិត 15:13
6
សុភាសិត 15:3
ព្រះអម្ចាស់ទតឃើញសព្វអន្លើ ព្រះអង្គសង្កេតមើលទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។
រុករក សុភាសិត 15:3
7
សុភាសិត 15:16
ក្រទ្រព្យតែគោរពកោតខ្លាចព្រះអម្ចាស់ ប្រសើរជាងមានទ្រព្យច្រើន ហើយកើតទុក្ខកង្វល់។
រុករក សុភាសិត 15:16
8
សុភាសិត 15:18
មនុស្សខឹងច្រើនតែងតែបង្កជម្លោះ រីឯមនុស្សដែលចេះអត់ធ្មត់តែងតែសម្រុះសម្រួល កុំឲ្យមានការទាស់ទែងគ្នា។
រុករក សុភាសិត 15:18
9
សុភាសិត 15:28
មនុស្សសុចរិតតែងតែគិតពិចារណាមុននឹងឆ្លើយ រីឯមនុស្សអាក្រក់រមែងនិយាយមួលបង្កាច់ភ្លាមៗ។
រុករក សុភាសិត 15:28
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ