1
សុភាសិត 16:3
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។
ប្រៀបធៀប
រុករក សុភាសិត 16:3
2
សុភាសិត 16:9
មនុស្សគិតគូរពីផ្លូវដែលខ្លួនត្រូវដើរ តែព្រះអម្ចាស់ជាអ្នកណែនាំផ្លូវ។
រុករក សុភាសិត 16:9
3
សុភាសិត 16:24
សម្ដីទន់ភ្លន់ប្រៀបបាននឹងទឹកឃ្មុំ មានរសជាតិឆ្ងាញ់ជាទីគាប់ចិត្ត ហើយផ្ដល់សុខភាពល្អ។
រុករក សុភាសិត 16:24
4
សុភាសិត 16:1
មនុស្សគិតគូរគម្រោងការរបស់ខ្លួន តែការសម្រេចស្ថិតនៅលើព្រះអម្ចាស់។
រុករក សុភាសិត 16:1
5
សុភាសិត 16:32
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
រុករក សុភាសិត 16:32
6
សុភាសិត 16:18
អំនួតរមែងនាំឲ្យអន្តរាយ ចិត្តព្រហើនរមែងនាំឲ្យវិនាស។
រុករក សុភាសិត 16:18
7
សុភាសិត 16:2
មនុស្សរមែងនឹកស្មានថា អំពើទាំងអស់ដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រូវ ប៉ុន្តែ ព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស។
រុករក សុភាសិត 16:2
8
សុភាសិត 16:20
អ្នកណាចេះគិតគូរមុននឹងធ្វើកិច្ចការអ្វីមួយ អ្នកនោះរមែងចម្រុងចម្រើន រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់រមែងមានសុភមង្គល។
រុករក សុភាសិត 16:20
9
សុភាសិត 16:8
រកបានប្រាក់តិចដោយយុត្តិធម៌ ប្រសើរជាងរកបានប្រាក់ច្រើនដោយអយុត្តិធម៌។
រុករក សុភាសិត 16:8
10
សុភាសិត 16:25
មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
រុករក សុភាសិត 16:25
11
សុភាសិត 16:28
មនុស្សទុយ៌សរមែងបង្កជម្លោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។
រុករក សុភាសិត 16:28
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ