1
ទំនុកតម្កើង 59:16
ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
រីឯទូលបង្គំវិញ ទូលបង្គំច្រៀងសរសើរព្រះចេស្ដារបស់ព្រះអង្គ នៅពេលព្រឹក ទូលបង្គំថ្លែងពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអង្គ ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ និងជាជម្រកនៅពេលទូលបង្គំមានអាសន្ន។
ប្រៀបធៀប
រុករក ទំនុកតម្កើង 59:16
2
ទំនុកតម្កើង 59:17
ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដ្បិតព្រះអង្គជាកំពែងការពារទូលបង្គំ ជាព្រះដែលមានព្រះហឫទ័យ មេត្តាករុណាទូលបង្គំ។
រុករក ទំនុកតម្កើង 59:17
3
ទំនុកតម្កើង 59:9-10
ទូលបង្គំសម្លឹងមើលទៅព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងនៃទូលបង្គំ ព្រះជាម្ចាស់ជាកំពែងការពារទូលបង្គំ។ ព្រះរបស់ខ្ញុំដែលប្រកបដោយព្រះហឫទ័យ មេត្តាករុណា ទ្រង់យាងមករកខ្ញុំ ព្រះអង្គឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។
រុករក ទំនុកតម្កើង 59:9-10
4
ទំនុកតម្កើង 59:1
ព្រះនៃទូលបង្គំអើយ! សូមរំដោះទូលបង្គំឲ្យរួចពី ខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ។
រុករក ទំនុកតម្កើង 59:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ