ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់
ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់
ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។
នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គ
ឥតឈប់ឈរ
ខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។