ទំនុកតម្កើង 77:1-2
ទំនុកតម្កើង 77:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបន្លឺសំឡេងស្រែករកព្រះ គឺស្រែករកព្រះយ៉ាងឮ ហើយព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំ។ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមស្រាកស្រាន្តឡើយ។
ទំនុកតម្កើង 77:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ខ្ញុំស្រែកអង្វរព្រះអង្គ ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។ នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់ នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។
ទំនុកតម្កើង 77:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះ ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ ហើយទ្រង់ក៏ស្តាប់ខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា នោះខ្ញុំបានស្វែងរកព្រះអម្ចាស់ នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ