អេម៉ុស 2
2
1ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍ម៉ូអាប់ អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានដុតឆ្អឹងរបស់ស្តេចអេដំម ធ្វើជាកំបោរ 2អញនឹងចាត់ប្រើភ្លើងឲ្យទៅលើម៉ូអាប់ ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងកេរីយ៉ុតអស់ទៅ ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសំរែកឮលាន់ នឹងសូរផ្លុំត្រែ 3អញនឹងកាត់ចៅក្រមពីកណ្តាលគេចេញ ព្រមទាំងសំឡាប់ពួកចៅហ្វាយទាំងប៉ុន្មានជាមួយនឹងគេដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
4ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ 5អញនឹងចាត់ប្រើភ្លើងឲ្យទៅលើពួកយូដា ភ្លើងនោះនឹងឆេះដំណាក់នៅក្រុងយេរូសាឡិមអស់ទៅ។
6ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកអ៊ីស្រាអែល អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានលក់មនុស្សសុចរិត ឲ្យបានប្រាក់ ហើយមនុស្សកំសត់ទុគ៌តផង ឲ្យបានស្បែកជើង១សំរាប់ 7សូម្បីតែធូលីដីដែលនៅលើក្បាលមនុស្សកំសត់ទុគ៌តនោះ គេក៏ដង្ហក់ចង់បានដែរ ហើយគេបង្វែរផ្លូវរបស់មនុស្សរាបទាប ឯទាំងកូននឹងឪពុកក៏ចូលទៅឯស្រីក្រមុំតែ១ ជាការដែលបង្អាប់ដល់នាមបរិសុទ្ធរបស់អញ 8គេក្រាលសំលៀកបំពាក់ ដែលបានទទួលបញ្ចាំ ដេកចុះនៅក្បែរគ្រប់ទាំងអាសនា ហើយនៅក្នុងវិហាររបស់ព្រះនៃគេ នោះគេផឹកស្រាទំពាំងបាយជូររបស់ពួកអ្នក ដែលខ្លួនបានពិន័យលក់ហើយដែរ។
9ប៉ុន្តែអញៗបានបំផ្លាញសាសន៍អាម៉ូរី ដែលមានកំពស់ដូចដើមតាត្រៅ ហើយមានកំឡាំង ដូចដើមម៉ៃសាក់ចេញពីមុខឯងទៅ គឺអញបានបំផ្លាញទាំងផលគេខាងលើ នឹងឫសគេនៅខាងក្រោមផង 10អញក៏បាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក គឺបាននាំមុខឯងនៅក្នុងទីរហោស្ថានអស់៤០ឆ្នាំ ឲ្យបានចាប់យកស្រុករបស់សាសន៍អាម៉ូរី ទុកជាកេរអាករ 11អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា នឹងពួកកំឡោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ 12ប៉ុន្តែ ឯងរាល់គ្នាឲ្យពួកន៉ាសារីតផឹកស្រាទំពាំងបាយជូរវិញ ហើយបានហាមដល់ពួកហោរាថា កុំឲ្យទាយឡើយ។
13មើល អញនឹងកិនឯងរាល់គ្នា នៅទីកន្លែងរបស់ឯង ដូចជារទេះដែលពេញដោយកណ្តាប់តែងកិនដីដែរ 14នោះអំណាចរត់រួច នឹងបាត់ចេញពីមនុស្សលឿន ឯមនុស្សមានកំឡាំង ក៏មិនបានចំរើនកំឡាំងរបស់ខ្លួនដែរ ហើយមនុស្សពូកែនឹងដោះខ្លួនឲ្យរួចមិនបាន 15អ្នកណាដែលកាន់ធ្នូនឹងមិនអាចឈរនៅបាន ឯអ្នកដែលមានថ្វីជើង នោះមិនបានរួចដែរ ហើយអ្នកដែលជិះសេះនឹងមិនដោះខ្លួនឲ្យរួចបានឡើយ 16ចំណែកអ្នកដែលមានចិត្តក្លាហានក្នុងពួកខ្លាំងពូកែ គេនឹងរត់ទៅទាំងខ្លួនអាក្រាតក្នុងថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: