អេម៉ុស 3
3
1ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលទាស់នឹងឯងរាល់គ្នា គឺទាស់នឹងគ្រួទាំងមូល ដែលអញបាននាំឡើងចេញពីស្រុកអេស៊ីព្ទមក គឺថា 2ក្នុងអស់ទាំងគ្រួនៅផែនដី អញបានស្គាល់តែឯងរាល់គ្នាទេ ដូច្នេះ អញនឹងធ្វើទោសដល់ឯងរាល់គ្នា ដោយព្រោះអំពើទុច្ចរិតទាំងប៉ុន្មានរបស់ឯង 3បើមនុស្ស២នាក់មិនព្រមចិត្តគ្នា នោះតើនឹងដើរជា១គ្នាបានឬ 4ឯសិង្ហ នឹងស្រែកគ្រហឹមនៅក្នុងព្រៃ ក្នុងកាលដែលមិនទាន់ចាប់រំពាឬ បើសិង្ហស្ទាវមិនបានចាប់អ្វីសោះ តើនឹងស្រែកនៅក្នុងរូងវាដែរឬ 5នៅកន្លែងដែលឥតមានដាក់ខ្សែរូត នោះសត្វហើរអាចនឹងធ្លាក់ទៅជាប់ក្នុងអន្ទាក់បានឬ តើអន្ទាក់នឹងវាត់ឡើងពីដី ឥតមានជាប់អ្វីឬទេ 6តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមានអន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ 7ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង 8រីឯសិង្ហបានស្រែកគ្រហឹមហើយ តើមានអ្នកណាដែលមិនព្រមខ្លាច ព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់បានចេញវាចាហើយ តើមានអ្នកណានឹងទប់មិនទាយបានឬ។
9ចូរប្រកាសប្រាប់នៅក្នុងដំណាក់ នៅក្រុងអាសដូឌហើយក្នុងដំណាក់នៅស្រុកអេស៊ីព្ទផងថា ចូរមូលគ្នាមកនៅលើអស់ទាំងភ្នំរបស់ស្រុកសាម៉ារី ពិចារណាមើលការកោលាហលយ៉ាងធំ នឹងការសង្កត់សង្កិន ដែលកើតមាននៅកណ្តាលស្រុកនោះចុះ 10ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេមិនចេះប្រព្រឹត្តត្រឹមត្រូវទេ គេជាពួកអ្នកដែលសន្សំទុកនូវសេចក្ដីច្រឡោត នឹងការរឹបជាន់នៅក្នុងអស់ទាំងដំណាក់របស់គេ 11ហេតុនោះបានជាព្រះអម្ចាស់ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា នឹងមានខ្មាំងសត្រូវឡោមព័ទ្ធស្រុក វានឹងនាំឲ្យកំឡាំងឯងអន់ថយចុះ នោះអស់ទាំងដំណាក់របស់ឯងនឹងត្រូវរឹបជាន់វិញ 12ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អ្នកគង្វាលដោះជើង២ នឹងត្រចៀក១កំណាត់ ចេញពីមាត់សិង្ហយ៉ាងណា នោះពួកកូនចៅអ៊ីស្រាអែលដែលអង្គុយនៅទីកៀនដំណេក ហើយលើខ្នើយកំណល់ធ្វើពីសូត្រ នៅក្នុងក្រុងសាម៉ារី នឹងបានដោះឲ្យរួចយ៉ាងនោះដែរ។
13ព្រះអម្ចាស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរស្តាប់ចុះ ហើយធ្វើបន្ទាល់ទាស់នឹងពួកវង្សយ៉ាកុប 14ដ្បិតនៅថ្ងៃដែលអញទំលាក់អំពើរំលងរបស់អ៊ីស្រាអែលទៅលើគេវិញ នោះអញនឹងធ្វើទោសដល់អាសនានៃបេត-អែលទាំងប៉ុន្មានដែរ ស្នែងអាសនាទាំងនោះនឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី 15អញនឹងវាយបំផ្លាញអស់ទាំងផ្ទះសំរាប់រដូវរងា នឹងផ្ទះសំរាប់រដូវក្តៅផង ឯដំណាក់ភ្លុកនឹងត្រូវវិនាសទៅ ហើយផ្ទះធំៗទាំងប៉ុន្មាននឹងត្រូវសូន្យបាត់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេម៉ុស 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: