ឱពួកគោពីស្រុកបាសានអើយ ចូរស្តាប់ពាក្យនេះចុះ ឯងរាល់គ្នាដែលនៅលើភ្នំសាម៉ារី កំពុងសង្កត់សង្កិនពួកក្រីក្រ ហើយជាន់ឈ្លីពួកកំសត់ទុគ៌ត ឯងនិយាយដល់ចៅហ្វាយរបស់ខ្លួនថា ចូរនាំយកមកឲ្យយើងបានផឹកជាមួយគ្នា ព្រះអម្ចាស់យេហូវ៉ាទ្រង់បានស្បថដោយសេចក្ដីបរិសុទ្ធរបស់ទ្រង់ថា ចាំមើលចុះ នឹងមានគ្រាមកលើឯងរាល់គ្នា ជាគ្រាដែលគេនឹងដឹកអូសនាំឯងរាល់គ្នាចេញទៅ ដោយសារទំពក់ នឹងសំណល់នៃឯងរាល់គ្នាដោយសន្ទូច នោះឯងរាល់គ្នានឹងចេញតាមចន្លោះកំផែងបែកបាក់ ត្រង់ទៅខាងមុខរៀងខ្លួន ហើយឯងរាល់គ្នានឹងត្រូវបោះទៅក្នុងបន្ទាយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរមកឯបេត-អែលហើយប្រព្រឹត្តអំពើរំលងចុះ ក៏មកឯគីលកាលដែរ ហើយចំរើនអំពើរំលងជាច្រើនឡើង ចូរនាំយកយញ្ញបូជារបស់ឯងមករាល់តែព្រឹក ហើយដង្វាយ១ភាគក្នុង១០របស់ឯងរាល់តែ៣ថ្ងៃ ត្រូវឲ្យបូជាថ្វាយនំបុ័ង ដែលមានដំបែរទុកជាដង្វាយអរព្រះគុណ ហើយប្រកាសប្រាប់យ៉ាងច្បាស់ ឲ្យបានថ្វាយដង្វាយស្ម័គ្រពីចិត្ត ដ្បិតឯងរាល់គ្នាគាប់ចិត្តយ៉ាងនោះហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ព្រះយេហូវ៉ា។
អាន អេម៉ុស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 4:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ