សាស្តា 6:1-3

សាស្តា 6:1-3 ពគប

មាន​ការ​អាក្រក់​១​ទៀត ដែល​យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ ជា​ការ​ដែល​មាន​ជា​ញឹក‌ញយ​នៅ​ក្នុង​ពួក​មនុស្ស​លោក​ដែរ គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ នឹង​ធន‌ធាន ហើយ​កិត្តិយស ដល់​ម៉្លេះ​បាន​ជា​គេ​មិន​ខ្វះ‌ខាត​អ្វី ក្នុង​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​ឡើយ តែ​ព្រះ‌ទ្រង់​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​នឹង​បរិភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ផង បើ‌សិន​ជា​មនុស្ស​ណា​បង្កើត​បាន​កូន​១០០​នាក់ ហើយ​រស់​នៅ​ជា​យូរ​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​មាន​អាយុ​យឺន‌យូរ តែ​មិន​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ ហើយ​ឥត​មាន​ពិធី​បញ្ចុះ​សព​ខ្លួន​ផង នោះ​យើង​ថា កូន​ដែល​រលូត​មក​មុន​កំណត់​ក៏​វិសេស​ជាង​អ្នក​នោះ

អាន សាស្តា 6