និក្ខមនំ 2
2
1មានមនុស្សម្នាក់ក្នុងពូជលេវី បានទៅយកកូនស្រីរបស់ពួកលេវីម្នាក់ធ្វើជាប្រពន្ធ 2នាងចាប់មានផ្ទៃពោះក៏សំរាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ 3លុះដល់លាក់មិនកំបាំងទៀត នោះក៏យកកូនទូក ដែលធ្វើពីដើមបបុស មកពរជ័រលាបម្រ័ក្សណ៍ រួចដាក់កូនចុះក្នុងទូកនាំយកទៅបណែ្តតនៅកណ្តាលគុម្ពត្រែងនាមាត់ទន្លេ 4ឯបងស្រីរបស់កូននោះក៏ឈរមើលពីចំងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេច។
5ខណៈនោះបុត្រីផារ៉ោននាងយាងចុះមក ដើម្បីនឹងស្រង់ព្រះគង្គាក្នុងទន្លេ ពួកភីលៀងរបស់នាងបាននាំគ្នាដើរលេងទៅតាមមាត់ច្រាំង ឯនាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក 6នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ 7ឯបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា តើព្រះនាងចង់ឲ្យខ្ញុំម្ចាស់ទៅរកមេដោះ ពីពួកស្រីសាសន៍ហេព្រើរ មកបំបៅកូននេះឬទេ 8បុត្រីផារ៉ោនមានសវនីយ៍ថា អើ ទៅចុះ នាងក៏ទៅហៅម្តាយរបស់កូននោះមក 9បុត្រីផារ៉ោនបង្គាប់ថា ចូរយកកូននេះទៅបំបៅឲ្យខ្ញុំចុះ ខ្ញុំនឹងឲ្យប្រាក់ខែដល់អ្នក ម្តាយក៏យកកូនទៅបំបៅ 10លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។
11ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ 12នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ 13ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ 14អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ 15រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសំឡាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។
16រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក 17តែពួកគង្វាលចៀមគេមកបណ្តេញនាងទាំងនោះវិញ នោះម៉ូសេក៏ក្រោកឡើងជួយរាំងរានាង រួចយកទឹកទៅឲ្យហ្វូងសត្វផឹក 18លុះកាលនាងទាំងនោះទៅដល់រេហួលជាឪពុកខ្លួន នោះលោកសួរថា ថ្ងៃនេះដូចម្តេចបានជាឯងរាល់គ្នាត្រឡប់មកជាឆាប់ម៉្លេះ 19នាងទាំងនោះឆ្លើយឡើងថា មានសាសន៍អេស៊ីព្ទម្នាក់បានជួយ ឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកអ្នកគង្វាល ហើយក៏ដងទឹកឲ្យយើងខ្ញុំសំរាប់ហ្វូងសត្វដែរ 20លោកក៏សួរកូនថា អ្នកនោះតើនៅឯណា ហេតុអ្វីបានជាឯងរាល់គ្នាមកចោលគេដូច្នេះ ចូរហៅគេមកបរិភោគសិន 21ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ 22នាងបង្កើតបានកូនប្រុស១ ដែលម៉ូសេឲ្យឈ្មោះថា គើសំម ដោយគិតថា អញជាអ្នកស្នាក់នៅស្រុកដទៃ។
23លុះយូរបន្តិចទៅស្តេចស្រុកអេស៊ីព្ទទ្រង់សុគតទៅ នោះពួកកូនចៅអ៊ីស្រាអែលគេថ្ងូរឡើង ដោយព្រោះការទុក្ខលំបាក ហើយក៏អំពាវនាវដល់ព្រះ ដោយព្រោះការទុក្ខលំបាករបស់ខ្លួន នោះទ្រង់ក៏ឮ 24ទ្រង់ឮដំងូររបស់គេ ហើយក៏នឹកចាំពីសេចក្ដីសញ្ញាដែលទ្រង់បានតាំងនឹងអ័ប្រាហាំ នឹងអ៊ីសាក ហើយនឹងយ៉ាកុប 25ព្រះទ្រង់ឃើញពួកកូនចៅអ៊ីស្រាអែល ហើយក៏ជ្រាបដល់សេចក្ដីទុក្ខរបស់គេ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 2: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: