អេសេគាល 30
30
1ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា 2កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ 3ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍ 4នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់ 5ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ នឹងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូប ពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្រ គេនឹងដួលដោយដាវទៅជាមួយគ្នា។
6ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ឯពួកអ្នកដែលទប់ទល់ស្រុកអេស៊ីព្ទ គេនឹងដួលដែរ ហើយទាំងសេចក្ដីឆ្មើងឆ្មៃនៃអំណាចវា នឹងត្រូវបន្ទាបចុះផង គេនឹងដួលដោយដាវ នៅក្នុងស្រុកនោះ ចាប់តាំងពីប៉មស៊ីយេនរហូតទៅ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 7ហើយគេនឹងត្រូវស្ងាត់ច្រៀប នៅកណ្តាលស្រុកទាំងប៉ុន្មាន ដែលត្រូវចោលស្ងាត់ អស់ទាំងទីក្រុងរបស់ស្រុកនោះ នឹងនៅក្នុងពួកទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ដែរ 8ដូច្នេះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត គឺក្នុងកាលដែលអញបានបង្កាត់ភ្លើងនៅក្នុងស្រុកអេស៊ីព្ទ ហើយអស់អ្នកជំនួយរបស់វាបានត្រូវបំផ្លាញទៅ 9នៅថ្ងៃនោះ ពួកទូតនឹងចេញពីចំពោះអញ ជិះនាវាទៅបំភ័យដល់ពួកសាសន៍អេធីយ៉ូពី ដែលនៅដោយឥតកង្វល់ នោះនឹងមានសេចក្ដីតក់ស្លុតគ្របលើគេ ដូចជានៅថ្ងៃរបស់ស្រុកអេស៊ីព្ទដែរ ដ្បិតមើលន៏ ថ្ងៃនោះមកហើយ។
10ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងធ្វើឲ្យពួកជនទាំងឡាយនៃស្រុកអេស៊ីព្ទផុតទៅ ដោយសារដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន 11ស្តេចនោះ នឹងពួករាស្ត្រផង គឺជាពួកគួរស្ញែងខ្លាចនៅក្នុងអស់ទាំងសាសន៍ គេនឹងនាំគ្នាមកបំផ្លាញស្រុកអេស៊ីព្ទ ហើយនឹងហូតដាវទាស់នឹងស្រុកនោះ ព្រមទាំងបំពេញដោយសាកសពនៃមនុស្សដែលគេសំឡាប់ 12អញនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួតទៅ ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះផង ដោយសារដៃនៃពួកអ្នកដទៃ គឺអញនេះ ជាព្រះយេហូវ៉ា អញបានចេញវាចាហើយ។
13ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងបំផ្លាញអស់ទាំងរូបព្រះ ហើយនឹងធ្វើឲ្យរូបទាំងអស់ផុតបាត់ពីក្រុងណូពទៅ នោះនឹងលែងមានចៅហ្វាយណានៅស្រុកអេស៊ីព្ទទៀត អញនឹងឲ្យសេចក្ដីភ័យខ្លាចគ្របលើស្រុកអេស៊ីព្ទ 14ហើយនឹងឲ្យស្រុកប៉ាត្រូសនៅស្ងាត់ច្រៀប ព្រមទាំងបង្កាត់ភ្លើងនៅស្រុកសូអាន ហើយសំរេចសេចក្ដីយុត្តិធម៌ដល់ក្រុងនរផង 15អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើស្រុកសីន ជាទីមាំមួនរបស់ស្រុកអេស៊ីព្ទ ហើយនឹងកាត់ពួកបណ្តាជនពីក្រុងនរចេញ 16អញនឹងបង្កាត់ភ្លើងនៅស្រុកអេស៊ីព្ទ ស្រុកសីននឹងមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង ក្រុងនរនឹងត្រូវបាក់បែក ហើយពួកខ្មាំងសត្រូវនឹងចូលក្រុងណូពទាំងថ្ងៃ 17ពួកកំឡោះៗនៃក្រុងអាវេន នឹងក្រុងភី-បែសែត គេនឹងដួលចុះដោយដាវ ទីក្រុងទាំងនោះនឹងត្រូវដឹកនាំទៅជាឈ្លើយ 18នៅត្រង់ក្រុងតាហាពេនេស នោះថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលអញបំបាក់នឹមនៃស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ 19គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
20លុះដល់ថ្ងៃ៧ ខែចេត្រ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា 21កូនមនុស្សអើយ អញបានបំបាក់ដៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ក៏ឥតមានអ្នកណានឹងមើល ដើម្បីនឹងលាបថ្នាំ ហើយរុំអបឲ្យមានកំឡាំងអាចកាន់ដាវទៀតបានឡើយ 22ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ អញនឹងបំបាក់ដៃវាទាំងសងខាង គឺដៃដែលនៅមាំ នឹងដៃដែលបាក់ហើយនោះផង អញនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃវា 23ហើយអញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក 24អញនឹងចំរើនកំឡាំងដៃនៃស្តេចបាប៊ីឡូន ហើយដាក់ដាវអញទៅក្នុងដៃវា តែអញនឹងបំបាក់ដៃទាំង២របស់ផារ៉ោនវិញ ដូច្នេះ វានឹងថ្ងូរនៅមុខស្តេចបាប៊ីឡូន ដោយដំងូរនៃមនុស្សដែលត្រូវរបួសដល់ស្លាប់ 25អញនឹងជ្រោងដៃរបស់ស្តេចស្រុកបាប៊ីឡូន តែដៃរបស់ផារ៉ោននឹងធ្លាក់ចុះវិញ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញដាក់ដាវរបស់អញទៅក្នុងដៃស្តេចបាប៊ីឡូន ហើយវាបានលូកដាវនោះទៅលើស្រុកអេស៊ីព្ទ 26អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទ ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ព្រមទាំងបែងចែកគេ ឲ្យទៅនៅគ្រប់ទាំងស្រុក នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 30: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: