ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ គេស្ទូចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះ គេមានចិត្តរីករាយ ហើយអរសប្បាយ ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ ដូច្នេះតើគេនឹងចេះតែចាក់ចេញពីអួន ហើយសំឡាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ។
អាន ហាបាគុក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគុក 1:13-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ