ហាបាគូក 1:13-17

ហាបាគូក 1:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ទត​មើល ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់ លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួនបាត់​ទៅ​ដូច្នេះ? គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ។ គេ​ស្ទួច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ។ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ច្រើន ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ។ ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សម្លាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជា‌និច្ច​ឬ?

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌នេត្រ​របស់​ព្រះអង្គ​បរិសុទ្ធ​ពេក ព្រះអង្គ​ទ្រាំ​ទត​មើល​អំពើ​អាក្រក់​មិន​បាន​ទេ ព្រះអង្គ​ក៏​ពុំ​អាច​ទត​មើល​ការ​ជិះ‌ជាន់​បាន​ដែរ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ទ្រាំ​ទត​មើល​ជន​ក្បត់ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ព្រងើយ ពេល​ឃើញ​មនុស្ស​អាក្រក់​បំផ្លាញ​អ្នក​ដែល សុចរិត​ជាង​ខ្លួន? ព្រះអង្គ​ចាត់​ទុក​មនុស្ស​លោក ដូច​ត្រី​នៅ​ក្នុង​សមុទ្រ ឬ​ដូច​សត្វ​លូន​វារ​ដែល​គ្មាន​មេ​កើយ។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ខ្មាំង​ចាប់ ដូច​ត្រី​ជាប់​សន្ទូច និង​ជាប់​អួន។ ខ្មាំង​បង់​សំណាញ់​ចាប់​ពួក​គេ​យក​ទៅ ទាំង​មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។ ពេល​នោះ ខ្មាំង​ធ្វើ​យញ្ញ‌បូជា​សែន​អួន​របស់​គេ និង​ច្រួច​ទឹក​អប់​សែន​សំណាញ់​របស់​គេ ព្រោះ​គេ​បាន​អាហារ​ឆ្ងាញ់​យ៉ាង​បរិបូណ៌ ដោយ‌សារ​តែ​គ្រឿង​ឧបករណ៍​ទាំង​នោះ។ តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​ឈប់​ហូត​ដាវ ប្រហារ​ជីវិត​ប្រជា‌ជាតិ​នានា​ដោយ​ឥត​មេត្តា បែប​នេះ?

ចែក​រំលែក
អាន ហាបាគូក 1

ហាបាគូក 1:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ ដូច្នេះ​តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។

ចែក​រំលែក
អាន ហាបាគូក 1