អេសាយ 45
45
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ស៊ីរូស ដែលទ្រង់បានចាក់ប្រេងតាំងឡើងហើយ ជាអ្នកដែលទ្រង់កាន់ដៃស្តាំ ដើម្បីឲ្យបានបង្ក្រាបអស់ទាំងសាសន៍នៅមុខខ្លួន ហើយនឹងបន្ធូរចង្កេះពួកស្តេច ព្រមទាំងបើកទ្វារនៅមុខខ្លួន រួចទ្វារទាំងនោះនឹងមិនត្រូវបិទវិញឡើយ 2គឺមានបន្ទូលដូច្នេះថា អញនឹងដើរទៅខាងមុខឯង ហើយនឹងពង្រាបអស់ទាំងទីរដិបរដុបឲ្យស្មើ អញនឹងបំបែកអស់ទាំងទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងបំបាត់រនុកដែកដែរ 3អញនឹងឲ្យឃ្លាំងលាក់កំបាំង នឹងទ្រព្យសម្បត្តិដែលកប់ទុកដល់ឯង ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលហៅឯងតាមឈ្មោះ 4អញបានហៅឯងតាមឈ្មោះឯងនេះ ដោយយល់ដល់ពួកយ៉ាកុបជាអ្នកបំរើអញ នឹងអ៊ីស្រាអែល ជាអ្នកដែលអញបានជ្រើសរើស អញបានកំណត់នាមត្រកូលដល់ឯងហើយ ទោះបើឯងមិនបានស្គាល់អញក៏ដោយ 5អញនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីអញឥតមានព្រះណាទៀតសោះ អញនឹងក្រវាត់ឲ្យឯង ទោះបើឯងមិនស្គាល់អញក៏ដោយ 6ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្ងៃលិចបានដឹងថា ក្រៅពីអញគ្មានព្រះណាផ្សេងទៀតឡើយ គឺអញនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ 7គឺអញដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង អញធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺអញនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
8ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា ឯអញ គឺយេហូវ៉ា អញបានបង្កើតសេចក្ដីនោះឡើង។
9វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី 10វេទនាដល់អ្នកណា ដែលសួរដល់ឪពុកថា តើបានបង្កើតអ្វីដូច្នេះ ឬដល់ម្តាយខ្លួនថា តើបានសំរាលអ្វីមកយ៉ាងនេះ។
11ព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកសាសន៍អ៊ីស្រាអែល គឺជាព្រះដែលបង្កើតគេមក ទ្រង់មានបន្ទូលដូច្នេះថា ចូរសួរអញពីអស់ទាំងការដែលត្រូវមកខាងមុខ ចូរបង្គាប់មកអញ ពីដំណើរកូនអញទាំងប៉ុន្មាន ហើយពីដំណើរការដែលដៃអញធ្វើផង 12អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ 13អញបានលើកស៊ីរូសនេះឡើងដោយសេចក្ដីសុចរិត អញនឹងធ្វើឲ្យគ្រប់ទាំងផ្លូវរបស់គេបានត្រង់ គេនឹងសង់ទីក្រុងរបស់អញឡើង ហើយនឹងលែងពួកបំបរបង់របស់អញឲ្យវិលមកវិញ មិនមែនដោយទទួលថ្លៃលោះ ឬរង្វាន់ណាទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
14ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ 15ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ 16ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា 17តែព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឯងរាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
18ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ 19អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។
20ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ 21ចូរថ្លែងប្រាប់ ហើយសំដែងហេតុចេញចុះ ត្រូវឲ្យប្រឹក្សាគ្នាផង តើអ្នកណាបានប្រាប់ពីការនេះ ចាប់តាំងពីចាស់បុរាណមក តើអ្នកណាបានទាយទុក តាំងពីយូរមកហើយ តើមិនមែនអញ ជាយេហូវ៉ា ទេឬអី ក្រៅពីអញ គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីអញឡើយ 22អស់ទាំងមនុស្សនៅចុងផែនដីអើយ ចូរមើលមកអញ ហើយទទួលសេចក្ដីសង្គ្រោះចុះ ដ្បិតអញនេះជាព្រះ ឥតមានណាទៀតឡើយ 23អញបានស្បថដោយខ្លួនអញ ពាក្យនោះបានចេញពីមាត់អញ ដោយសេចក្ដីសុចរិតហើយ ក៏មិនដែលប្រែប្រួលដែរ គឺថា គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតនឹងស្បថពីដំណើរអញថា 24សេចក្ដីសុចរិត នឹងអានុភាព នោះមាននៅក្នុងព្រះយេហូវ៉ាតែ១ទេ មនុស្សទាំងឡាយនឹងមកឯទ្រង់ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងទ្រង់ គេនឹងត្រូវខ្មាសវិញ 25ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 45: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: