អេសាយ 46
46
1ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ នឹងលើគោ របស់ទាំងនោះដែលឯងដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់ 2វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
3ឱពួកវង្សារបស់យ៉ាកុបអើយ នឹងអ្នករាល់គ្នាជាសំណល់នៃវង្សាអ៊ីស្រាអែលដែរ ជាពួកដែលអញបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់អញចុះ 4គឺអញនេះពិត រហូតដល់ឯងចាស់ជរាផង អញនឹងបីឯង ដរាបដល់ឯងមានសក់ស គឺអញបានបង្កើត ហើយអញនឹងទទួលឯងជាបន្ទុក អើ អញនឹងបី ហើយនឹងជួយឯងឲ្យរួចផង 5តើឯងរាល់គ្នានឹងធៀបអញដូចជាអ្នកណា នឹងផ្ទឹមអញឲ្យស្មើនឹងអ្នកណា ឬប្រៀបអញឲ្យបានដូចជាអ្នកណា 6ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស ជាងនោះក៏ធ្វើជាព្រះ១ឲ្យគេ រួចគេទំលាក់ខ្លួនក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ 7គេលីយករូបនោះទៅដំកល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ អើ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ គង់តែមិនចេះតបឆ្លើយ ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាទៅបានឡើយ។
8ចូរនឹកចាំពីសេចក្ដីនេះ ហើយសំដែងខ្លួនជាបុរសចុះ ម្នាលពួកសៃយសាសន៍អើយ ចូរនឹកពីសេចក្ដីនេះនៅក្នុងចិត្តឯងឡើងវិញ 9ចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចអញសោះ 10តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ 11អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។
12ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ ចូរស្តាប់អញចុះ 13អញនាំសេចក្ដីសុចរិតរបស់អញមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់អញក៏មិនបង្អង់ដែរ អញនឹងតាំងសេចក្ដីសង្គ្រោះរបស់អញនៅក្រុងស៊ីយ៉ូន សំរាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់អញ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 46: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: