យ៉ូប 15
15
1នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា 2តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ 3តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្ដីល្អមិនបានឬអី 4អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង 5ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់ 6គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។
7តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ 8តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី 9តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ 10ខាងយើងមានទាំងមនុស្សក្បាលស្កូវ នឹងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត 11តើអ្នករាប់សេចក្ដីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្ដីដែលទ្រង់មានបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី 12ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ 13ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបណ្តោយឲ្យមាត់ពោលសេចក្ដីយ៉ាងនេះចេញមក 14តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ 15មើល ទ្រង់មិនទុកចិត្តនឹងពួកបរិសុទ្ធរបស់ទ្រង់ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្រទ្រង់ដែរ 16ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
17ខ្ញុំនឹងសំដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីដែលខ្ញុំបានឃើញហើយ 18គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកឰយុកោគេ ឥតលាក់ទុកឡើយ 19ជាពួកតែ១ដែលបានទទួលគ្រងស្រុក ឥតមានសាសន៍ដទៃណាចូលមកក្នុងពួកគេឡើយ 20គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសំរាប់មនុស្សគំហកកំហែង 21មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ 22គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ 23គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ 24មានទុក្ខលំបាក នឹងសេចក្ដីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង 25ពីព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា 26គេរត់ទៅលើទ្រង់ដោយកត្រង់ ហើយបាំងខ្លួននឹងពកខែលយ៉ាងក្រាស់ 27ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង 28គេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ 29គេនឹងមិនដែលបានជាអ្នកមាន ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ ឯធនធានរបស់គេ ក៏មិនបានដុះដាលនៅផែនដីឡើយ 30គេនឹងចេញពីសេចក្ដីងងឹតមិនរួច អណ្តាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅ ដោយខ្យល់ពីព្រះឱស្ឋនៃទ្រង់ 31កុំបីឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការនឹងបានជារង្វាន់ដល់គេ 32ការនោះនឹងបានសំរេចមុនពេលកំណត់របស់គេផង ឯមែក គេនឹងមិនបានខៀវស្រស់ទៀតទេ 33គេនឹងរលាស់ជំរុះផ្លែខ្ចីរបស់ខ្លួនអស់ទៅ ដូចជាដើមទំពាំងបាយជូរ ហើយនឹងឲ្យផ្កាខ្លួនជ្រុះចុះ ដូចជាដើមអូលីវដែរ 34ដ្បិតពួកមនុស្សទមិលល្មើសនឹងកើតផលមិនបាន ហើយភ្លើងនឹងឆេះបន្សុសទីលំនៅរបស់ពួកដែលស៊ីសំណូកផង 35គេមានគភ៌បង្កើតជាសេចក្ដីអាក្រក់ ហើយក៏សំរាលចេញមកជាសេចក្ដីទុច្ចរិត ឯចិត្តគេ តែងតែរៀបឧបាយទុក។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: