យ៉ូប 16
16
1នោះយ៉ូបក៏ឆ្លើយឡើងថា 2ខ្ញុំបានឮសេចក្ដីយ៉ាងនោះជាច្រើនហើយ អ្នករាល់គ្នាសុទ្ធតែជាអ្នកកំសាន្តចិត្ត ដែលនាំឲ្យល្វើយវិញ 3តើពាក្យជាអសារឥតការទាំងនេះនឹងចប់ចុះត្រឹមណា តើមានអ្វីបណ្តាលឲ្យអ្នករាល់គ្នាតបមកដូច្នេះ 4ខ្ញុំក៏និយាយដូចជាអ្នករាល់គ្នាបានដែរ បើសិនជាព្រលឹងនៃអ្នករាល់គ្នា នៅក្នុងសណ្ឋាននៃព្រលឹងខ្ញុំ នោះខ្ញុំនឹងប្រមុំពាក្យមកទាស់នឹងអ្នករាល់គ្នា ព្រមទាំងគ្រវីក្បាលនឹងអ្នកបានដែរ 5ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។
6តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា 7ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្ររបស់ទូលបង្គំទាំងអស់ហើយ 8ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត 9ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្ដីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ 10ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ 11ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច 12ពីដើមខ្ញុំមានសេចក្ដីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់ 13ពួកពលធ្នូរបស់ទ្រង់ឡោមព័ទ្ធខ្ញុំ ទ្រង់ពុះចិត្តថ្លើមខ្ញុំជា២ឥតត្រាប្រណីឡើយ ទាំងចាក់ទឹកប្រមាត់ខ្ញុំចុះដល់ដី 14ទ្រង់ទំលាយខ្ញុំជាចន្លោះខ្ជាន់ៗ ក៏រត់ចូលមកលើខ្ញុំ ដូចជាមនុស្សខ្លាំងពូកែ 15ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី 16មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្ដីស្លាប់នៅត្របកភ្នែកខ្ញុំ 17ទោះបើខ្ញុំគ្មានសេចក្ដីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្ដីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។
18ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ 19ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់ 20ឯពួកមិត្ររបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ 21ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស នឹងព្រះ ហើយកណ្តាលមនុស្សជាតិ១ នឹងអ្នកជិតខាងខ្លួនផង 22ដ្បិតកាលណាកំណត់ឆ្នាំតែបន្តិចនេះ បានមកដល់ហើយ នោះខ្ញុំនឹងទៅតាមផ្លូវដែលមិនត្រឡប់មកវិញឡើយ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 16: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: