ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ នឹងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ ចូរញែកពេលចេញ ដើម្បីតមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំ ត្រូវឲ្យប្រមូលពួកចាស់ៗ នឹងពួកអ្នកស្រុកទាំងអស់ឲ្យមកឯព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា រួចអំពាវនាវដល់ព្រះយេហូវ៉ាទៅ។ វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្តា ឯអាហារ តើមិនបានដាច់ចេញពីចំពោះភ្នែកយើង ព្រមទាំងសេចក្ដីអំណរ នឹងសេចក្ដីរីករាយ ពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអី ឯពូជពង្រោះក៏ពុករលួយនៅក្រោមបំណែកដី ជង្រុកទាំងប៉ុន្មានក៏នៅទទេ ហើយក្រង់ស្រូវក៏រលំអស់ហើយ ពីព្រោះស្រូវបានស្វិតក្រៀមទៅ អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំស៊ាន ហ្វូងគោត្រូវស្រឡាំងកាំង ដ្បិតគ្មានទីគង្វាលរកស៊ីសោះ អើទាំងហ្វូងចៀមក៏ត្រូវវិនាសដែរ ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្តាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ អើ សត្វនៅដីទាំងប៉ុន្មានក៏ដង្ហក់រកទ្រង់ ពីព្រោះអស់ទាំងជ្រោះទឹកបានរីងស្ងួតទៅ ភ្លើងក៏បានឆេះវាលស្មៅនៅទីរហោស្ថានអស់ហើយ។
អាន យ៉ូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 1:13-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ