យ៉ូស្វេ 14
14
1ហើយនេះជាមរដកដែលពួកកូនចៅអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន គឺដែលអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកមេលើវង្សានុវង្ស របស់ពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានបានចែកឲ្យ 2មរដកទាំងនោះគេបានចែកឲ្យពូជអំបូរ៩ នឹងពូជអំបូរ១ចំហៀងនោះ ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ 3ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ នឹង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ 4ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ នឹងអេប្រាអិម ដូច្នេះគេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសំរាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសំរាប់ហ្វូងសត្វ នឹងទ្រព្យសម្បត្តិគេផង 5ពួកកូនចៅអ៊ីស្រាអែលក៏ចែកស្រុកគ្នា តាមសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម៉ូសេ។
6គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ 7កាលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ 8ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំគ្រប់ជំពូក 9ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង នឹងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ាជាព្រះនៃអញគ្រប់ជំពូក 10ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនោះនឹងលោកម៉ូសេ ក្នុងកាលដែលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះ ខ្ញុំមានអាយុ៨៥ឆ្នាំហើយ 11សព្វថ្ងៃនេះ ខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង 12ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ។
13នោះយ៉ូស្វេឲ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឲ្យក្រុងហេប្រុនទៅគាត់ទុកជាមរដក 14ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមរដករបស់កាលែប ជាកូនយេភូនេ ដែលជាពួកកេណាស ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ជំពូក 15រីឯក្រុងហេប្រុននេះ ពីដើម មានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមក ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 14: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: