យ៉ូស្វេ 15
15
1ឯចំណែក ដែលបានចែកដល់ពូជអំបូរនៃពួកកូនចៅយូដាតាមគ្រួគេទាំងប៉ុន្មាន នោះគឺខាងត្បូងទល់នឹងព្រំស្រុកអេដំម ហើយនឹងទីរហោស្ថានស៊ីនខាងត្បូងបំផុត 2ព្រំដែនគេខាងត្បូង នោះចាប់តាំងពីចុងឈូងសមុទ្រអំបិលដែលបែរទៅខាងត្បូង 3ដំរង់ទៅខាងត្បូង រួចឡើងតាមច្រកភ្នំអាក្រាប៊ីមទៅតាមស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា ដំរង់ទៅដល់ហេស្រុន ហើយឡើងទៅឯអាដារ រួចបត់មកដល់ការកា 4ពីនោះទៅក៏ដល់អាសម៉ូន រួចចេញទៅតាមស្ទឹងស្រុកអេស៊ីព្ទ ផុតត្រឹមសមុទ្រ នេះហើយជាព្រំដែនរបស់ឯងរាល់គ្នានៅខាងត្បូង។
5ឯព្រំប្រទល់ខាងកើត នោះគឺជាសមុទ្រអំបិលរហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើង នោះចេញពីឈូងសមុទ្រដែលនៅចុងទន្លេយ័រដាន់ 6ឡើងទៅដល់បេត-ហុកឡា ដំរង់ទៅខាងជើងបេត-អើរ៉ាបា រួចក៏ឡើងទៅដល់ថ្មដារបស់បូហានជាកូនរូបេន 7ហើយចេញពីច្រកភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅឯជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅឯអាឌូមីម នៅខាងត្បូងស្ទឹង ហើយក៏ទៅតាមក្បាលទឹកអេន-សេមែស រួចចេញមកត្រង់អេន-រ៉ូកេល 8ពីទីនោះក៏ឡើងតាមច្រកភ្នំបេន-ហ៊ីនណំម ខាងត្បូងក្រុងយេប៊ូស គឺជាក្រុងយេរូសាឡិម រួចឡើងទៅដល់កំពូលភ្នំដែលនៅខាងលិច ទល់មុខនឹងច្រកភ្នំហ៊ីនណំម គឺជាចុងច្រកភ្នំខាងជើងរបស់ពួករេផែម 9ពីកំពូលភ្នំនោះ ក៏ចុះទៅដល់ក្បាលទឹកណែបត្វា ដំរង់ទៅតាមទីក្រុងទាំងប៉ុន្មាននៅភ្នំអេប្រុន រហូតដល់បាឡា គឺជាក្រុងគារយ៉ាត់-យារីម 10ពីឡាបា ក៏បត់ទៅខាងលិចទៅដល់ភ្នំសៀរ រួចកាត់ទៅតាមចង្កេះខាងជើងនៃភ្នំយារីម គឺជាកេសាឡូន ហើយចុះទៅដល់បេត-សេមែសរហូតដល់ធីមណា 11ពីទីនោះក៏ចេញទៅខាងជើងក្រុងអេក្រុនដល់ស៊ីក្រុន ហើយតាមភ្នំបាឡាទៅដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ 12ឯព្រំប្រទល់ខាងលិច នោះគឺតាមឆ្នេររបស់សមុទ្រធំ នេះហើយជាព្រំស្រុកនៅព័ទ្ធជុំវិញរបស់ពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន។
13យ៉ូស្វេក៏ចែកឲ្យដល់កាលែប ជាកូនយេភូនេ មាន១ចំណែកជាមួយនឹងពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (ឯអើបានោះជាឪពុកអ័ណាក់) 14កាលែបក៏បណ្តេញកូនរបស់អ័ណាក់៣នាក់ចេញ គឺសេសាយ១ អ័ហ៊ីម៉ាន១ នឹងតាលម៉ាយ១ សុទ្ធតែជាកូនអ័ណាក់ 15ពីទីនោះគាត់ក៏ឡើងទៅទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ កាលពីដើមមានឈ្មោះជាគារយ៉ាត់-សេភើរ 16កាលែបក៏សន្យាថា បើអ្នកណានឹងវាយយកគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ទៅធ្វើជាប្រពន្ធអ្នកនោះ 17ដូច្នេះអូធ្នាល ជាកូនកេណាសដែលកេណាសជាប្អូនកាលែប គាត់ក៏វាយយកបាន នោះកាលែបក៏ឲ្យនាងអាកសា ជាកូនខ្លួន ទៅធ្វើជាប្រពន្ធគាត់ទៅ 18កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះ នាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង 19នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
20នេះជាមរដករបស់ពូជអំបូរនៃពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន 21ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១ 22គីណា១ ឌីម៉ូណា១ អាដាដា១ 23កេដេស១ ហាសោរ១ អ៊ីថ្នាន១ 24ស៊ីភ១ ថេលែម១ ប្អាឡូត១ 25ហាសោរ-ហាដាថា១ កេរីយ៉ុត-ហេស្រុន គឺជាក្រុងហាសោរ១ 26អាម៉ាម១ សេម៉ា១ ម៉ូឡាដា១ 27ហាសា-កាដា១ ហែសម៉ូន១ បេត-ផាលែត១ 28ហាសា-ស៊ូអាល១ ប្អៀរ-សេបា១ ប៊ីសយ៉ុតយ៉ា១ 29បាឡា១ អ៊ីយីម១ អាសែម១ 30អែលថូឡាត១ កេសៀល១ ហោម៉ា១ 31ស៊ីកឡាក់១ ម៉ាតម៉ាណា១ សានសាណា១ 32ល្បាអូត១ ស៊ីលហ៊ីម១ អាយីន១ នឹងរីម៉ូន១ រួមទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
33ឯខាងស្រុកទំនាប នោះមានក្រុងអែសថោល១ សូរ៉ាស់១ អាសណា១ 34សាណូអា១ អេន-កានីម១ តាពួរ១ អេណាម១ 35យ៉ារមុត១ អាឌូឡាម១ សូគរ១ អាសេកា១ 36ស្អារ៉ែម១ អាឌីថែម១ កេដេរ៉ា១ នឹងក្តេរ៉ូថែម១ រួមទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 37ក្រុងសេណាន១ ហាដាសា១ មិកដាល-កាឌ់១ 38ឌីលាន១ មីសប៉ា១ យ៉ុកធាល១ 39ឡាគីស១ បូសកាត់១ អេក្លុន១ 40កាបូន១ ឡាម៉ាស១ គីតលីស១ 41កេដេរ៉ូត១ បេត-ដាកុន១ ន៉ាអាម៉ា១ នឹងម៉ាកេដា១ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 42ក្រុងលិបណា១ អេធើរ១ អាសាន១ 43យីបថា១ អាសណា១ នេស៊ីប១ 44កៃឡា១ អាក់ស៊ីប១ នឹងម៉ារីសា១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 45ក្រុងអេក្រុន១ ព្រមទាំងទីដំបន់ នឹងភូមិជុំវិញទាំងប៉ុន្មានផង 46ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ នឹងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុនរហូតដល់សមុទ្រ 47នឹងក្រុងអាសដូឌ ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មាន ដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងភូមិ នឹងតំបន់ទាំងប៉ុន្មានដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ នឹងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។
48ឯខាងស្រុកភ្នំនោះមានក្រុងសាមា១ យ៉ាទារ១ សូគរ១ 49ដាណា១ គារយ៉ាត់-សាណា គឺជាក្រុងដេបៀរ១ 50អាណាប១ អែសធេម៉ូរ១ អានីម១ 51កូសែន១ ហូឡូន១ នឹងគីឡោ១ ទាំងអស់មាន១១ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 52ក្រុងអារ៉ាប១ ឌូម៉ា១ អែសអៀន១ 53យ៉ានិម១ បេត-តាពួរ១ អាផែកា១ 54ហិមតា១ គារយ៉ាត់-អើបា គឺជាក្រុងហេប្រុន១ នឹងស៊ីអោរ១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 55ក្រុងម៉ាអូន១ កើមែល១ ស៊ីភ១ យូថា១ 56យេសរាល១ យ៉ុកឌាម១ សាណូអា១ 57កាអ៊ីន១ គីបៀរ១ នឹងធីមណា១ ទាំងអស់មាន១០ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 58ក្រុងហាលហ៊ុល១ បេត-ស៊ើរ១ កេដោរ១ 59ម្អារ៉ាត១ បេត-អាណូត១ នឹងអែលទិកុន១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 60ក្រុងគារយ៉ាត់-បាល គឺជាក្រុងគារយ៉ាត់-យារីម១ នឹងរ៉ាបាត១ ទាំងអស់មាន២ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
61ឯខាងទីរហោស្ថាន នោះមានក្រុងបេត-អើរ៉ាបា១ មីឌីន១ សេកាកា១ 62នីបសាន១ អៀ-ហាមេឡាក់១ នឹងអេន-កេឌី១ ទាំងអស់មាន៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង 63រីឯពួកកូនចៅយូដា គេពុំអាចនឹងបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ពួកសាសន៍នោះគេចេះតែនៅជាមួយនឹងពួកកូនចៅយូដា នៅក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 15: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: