យ៉ូស្វេ 22
22
1យ៉ូស្វេក៏ហៅពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងមក មានប្រសាសន៍ថា 2ឯងរាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯងហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដែរ 3ឯងរាល់គ្នាមិនបានចោលបងប្អូនឯង ជាយូរមកហើយ ដរាបដល់សព្វថ្ងៃនេះ គឺបានប្រព្រឹត្តតាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯងវិញ 4ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានបន្ទូលនឹងគេ ដូច្នេះ ចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរ្តិ៍អាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ 5ប៉ុន្តែត្រូវប្រយ័តឲ្យអស់ពីចិត្ត នឹងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង 6យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។
7រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យនៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀត កាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា 8សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន នឹងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក នឹងសំលៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវដល់ពួកបងប្អូនឯងចុះ 9ដូច្នេះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។
10កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនា១ទៅជិតទន្លេយ័រដាន់ ជាអាសនាមានភាពយ៉ាងធំ 11ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ 12កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត 14ព្រមទាំងមានពួកជាកំពូល១០នាក់ទៅជាមួយផង គឺម្នាក់ៗក្នុងវង្សនៃពួកឰយុកោ១ របស់គ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល អ្នកទាំងនោះសុទ្ធតែជាមេលើវង្សានុវង្សនៃពួកអ៊ីស្រាអែលទាំងពាន់ៗ 15គេក៏ទៅដល់ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាតប្រាប់ថា 16ពួកជំនុំផងព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា តើអំពើរំលងយ៉ាងណានេះ ដែលឯងរាល់គ្នាបានធ្វើ ទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយបានស្អាងអាសនាសំរាប់ខ្លួន ប្រយោជន៍នឹងប្រព្រឹត្តទាស់ទទឹងនឹងព្រះយេហូវ៉ាដូច្នេះ 17ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសំអាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី 18បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ 19ឬបើសិនជាស្រុក ជាកេរ្តិ៍អាកររបស់ឯងរាល់គ្នាស្មោកគ្រោក នោះមានតែឆ្លងទៅក្នុងស្រុកជាកេរអាកររបស់ព្រះយេហូវ៉ាជាស្រុកដែលតាំងមានរោងឧបោសថផងព្រះយេហូវ៉ាវិញ ហើយទទួលយកស្រុក១នៅជាមួយនឹងយើងផង សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ាឡើយ ក៏កុំឲ្យបះបោរនឹងយើងដែរ ដោយឯងស្អាងអាសនា១ ក្រៅពីអាសនាផងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នានោះ 20ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅតែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។
21ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លើយទៅពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ថា 22ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនានេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា 23ប្រយោជន៍នឹងបែរចេញពីទ្រង់ ឬសំរាប់នឹងថ្វាយដង្វាយដុត នឹងដង្វាយម្សៅ ឬថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី នោះសូមឲ្យព្រះយេហូវ៉ាហៅយើងខ្ញុំមកឆ្លើយ ពីការដែលប្រព្រឹត្តនៅចំពោះទ្រង់ចុះ បើយ៉ាងនោះមែន នោះសូមកុំឲ្យព្រះអង្គជួយសង្គ្រោះយើងខ្ញុំនៅថ្ងៃនេះឡើយ 24គឺយើងខ្ញុំបានធ្វើការនេះដោយប្រយ័តវិញទេតើ ហើយតាមបំណងចិត្ត ដោយនឹកខ្លាចក្រែងវេលាណាទៅមុខ ពួកកូនចៅអ្នករាល់គ្នានិយាយចំពោះពួកកូនចៅយើងខ្ញុំថា តើឯងរាល់គ្នាមានសេចក្ដីប្រកបអ្វីនឹងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល 25ដ្បិតព្រះយេហូវ៉ាទ្រង់បានដំរូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង នឹងឯងរាល់គ្នា ដែលជាកូនចៅរូបេន នឹងកូនចៅកាឌ់ហើយ ដូច្នេះឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា 26ហេតុនោះ បានជាយើងរាល់គ្នាបាននិយាយគ្នាថា ចូរយើងស្អាងអាសនា១ មិនមែនសំរាប់ថ្វាយដង្វាយ ឬយញ្ញបូជាទេ 27គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅយើងទាំងអស់គ្នាតទៅប៉ុណ្ណោះ ដើម្បីឲ្យយើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយដង្វាយដុតយញ្ញបូជា នឹងដង្វាយមេត្រីរបស់យើងខ្ញុំ ប្រយោជន៍ដល់ពេលទៅមុខ កុំឲ្យកូនចៅរបស់អ្នករាល់គ្នានិយាយនឹងកូនចៅយើងខ្ញុំថា ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេនោះឡើយ 28ដូច្នេះយើងខ្ញុំបានសំរេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនឹងពូជដំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនាផងព្រះយេហូវ៉ា ដែលពួកឰយុកោយើងខ្ញុំបានស្អាងទុក មិនមែនសំរាប់ថ្វាយដង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ នឹងអ្នករាល់គ្នាប៉ុណ្ណោះ 29សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនាសំរាប់ដង្វាយដុត ដង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនាផងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។
30កាលភីនេហាសដ៏ជាសង្ឃ ហើយនឹងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់ 31រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ 32ដូច្នេះ ភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នឹងពួកអ្នកទាំងប៉ុន្មានដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន នឹងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ 33សេចក្ដីនោះបានពេញចិត្តដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរដំកើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន នឹងកូនចៅកាឌ់នៅនោះតទៅទៀត 34ឯពួកកូនចៅរូបេន នឹងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនានោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនឹងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 22: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.

: